លោកបណ្ឌិត ហ៊ុន ម៉ាណែត រៀបចំពិធីពិសាអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា

FN៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរៀបចំពិធីពិសាអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា នៅភោជនីយដ្ឋាន Fu Lu Zu សណ្ឋាគារសូហ្វីតែលភ្នំពេញ។ ក្នុងពិធីនេះ លោកបណ្ឌិត បានថ្លែងអំណរគុណ និងបានសម្តែងនូវគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ លោក Takahashi Fumiaki ប្រធានសមាគម។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកទស្សនកិច្ចរបស់ក្រុមហ៊ុនជប៉ុនចំនួន២៨ នៃគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា នៅកម្ពុជាថា ជាការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ និងជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគពីប្រទេសជប៉ុនកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា។ លោកបណ្ឌិតក៏សម្ដែងនូវក្ដីសង្ឃឹម និងលើកទឹកចិត្តឲ្យគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា បន្តទំនាក់ទំនងឲ្យកាន់តែប្រសើរថែមទៀតជាមួយដៃគូពាក់ព័ន្ធនានានៅកម្ពុជា ជាពិសេសជាមួយនឹងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ការវិនិយោគនៃប្រទេសទាំងពីរ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនគណៈប្រតិភូជប៉ុន អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចអគុ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើនឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសវិនិយោគិនជប៉ុន ដូចជាការធ្វើវិសោធនកម្មច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា និងយន្តការនៃកិច្ចប្រជុំផ្នែកសាធារណ:-ឯកជនកម្ពុជាជប៉ុន ជាដេីម។ លោកបណ្ឌិត ក៏បានជូនពរ អោយក្រុមហ៊ុនទាំងអស់ដែលបាននិងកំពុងវិនិយោគនៅកម្ពុជា ក៏ដូចជាមានគម្រោងមកវិនិយោគ … Continue reading លោកបណ្ឌិត ហ៊ុន ម៉ាណែត រៀបចំពិធីពិសាអាហារថ្ងៃត្រង់ស្វាគមន៍គណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា